គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់អំពីការប្តេជ្ញាចិត្តរបស់គ្រឹះស្ថានក្នុងការអនុវត្តបទប្បញ្ញត្តិឲ្យខ្ជាប់ខ្ជួន ដែលបានចែងដោយធនាគារជាតិនៃកម្ពុជា (ប្រកាសលេខ ធ៧.០១៧.២៩៩ ប្រ.ក) ស្តីពី ការដោះស្រាយបណ្តឹងអតិថិជនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ។

អតិថិជនទាំងអស់អាចផ្តល់ជាមតិយោបល់ ឬត្អូញត្អែរ ប្តឹងតវ៉ា អំពីការមិនពេញចិត្តលើផលិតផល ឬសេវាដែលបានផ្តល់ដោយគ្រឹះស្ថាន តាមរយៈបណ្តឹងផ្ទាល់មាត់ ឬជាលាយលក្ខអក្សរ តាមតម្រូវការរបស់លោកអ្នក តាមបណ្ដាញ និងមធ្យោបាយដូចខាងក្រោម៖

  • អញ្ជើញមកកាន់សាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដែលនៅជិតលោកអ្នកបំផុត ដើម្បីឱ្យយើងខ្ញុំដោះស្រាយបញ្ហាជូនលោកអ្នក
  • ផ្តល់ពាក្យរិះគន់ ឬសំណូមពរដោយផ្ទាល់តាមរយៈបុគ្គលិករបស់គ្រឹះស្ថាន
  • សារអេឡិចត្រូនិច info@mohanokor.com
  • គេហទំព័រ http://www.mohanokor.com
  • ប្រអប់សំបុត្រ សំណូមពរ
  • ទូរស័ព្ទ ៖ ០៨៧ ៣៩៦ ៦៦៦/០៨៧ ៩២៦ ៦៦៦
  • ទាញយកទម្រង់​បណ្តឹង​ត្អូញ​ត្អែរ