របៀបនៃការចុះឈ្មោះ មហានគរ ម៉ូបាល
- ទាញយកកម្មវិធី MOHANOKOR Mobile ពី App Store និង Play store
- អតិថិជន ត្រូវមានគណនីបញ្ញើសន្សំជាមួយមហានគរ
- ជ្រើសរើស ភាសា រួចចុចប៊ូតុង ដំណើរការជាមួយគណនីមហានគរ (Activate With MOHANOKOR Account)
- យល់ព្រមលើលក្ខខណ្ឌប្រើប្រាស់
- បញ្ចូលលេខគណនីបញ្ញើសន្សំរបស់លោកអ្នក
- បញ្ចូលលេខសម្ងាត់(OTP)ដែលបញ្ជូនសារទៅទូរស័ព្ទដៃរបស់លោកអ្នក
- មហានគរម៉ូបាល ទទួលបានជោគជ័យប្រតិបត្តិការ ។
អត្ថប្រយោជន៍
- ផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់
- កាត់បន្ថយការចំណាយ និងសន្សំពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរ
- កាត់បន្ថយហានិភ័យទាក់ទងនឹងការដាក់សាច់ប្រាក់តាមខ្លូនសម្រាប់ធ្វើការទូទាត់ រួមទាំងការរាប់លុយលើស ខ្វះនិងលុយក្លែងក្លាយកាត់បន្ថយការ
រីករាលដាលនៃជម្ងឺ Covid 19 ជាដើម ។
សេវាមហានគរ ម៉ូបាលមានមុខងារដូចជា
- ពិនិត្យមើល គណនីមហានគរ
- ផ្ទេរប្រាក់រវាង គណនីមហានគរទៅ គណនីមហានគរ
- បញ្ញូលទឹកប្រាក់ទូរស័ព្ទ
- បង្កើតគណនីមហានគរថ្មី
- ទូទាត់វិក្កយបត្រ
- ស្វែងរកទីតាំង ATM និងសាខាមហានគរ
- ទូទាត់ QR
- ផ្ទេរប្រាក់ទៅធនាគារក្នុងស្រុកតាមរយ:បាគង
- ដកប្រាក់ តាមលេខកូដ
- សេវាផ្សេងៗ ។