ឥណទានគេហដ្ឋានចូរបំពេញក្ដីស្រមៃគ្រួសាររបស់លោកអ្នក នូវគេហដ្ឋានដ៏ស្រស់ស្អាតជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក មានឥណទានទិញគេហដ្ឋាន សម្រាប់ជាតម្រូវការរបស់អតិថិជន ។


លក្ខណៈផលិតផល

 • លោកអ្នកអាចកម្ចីប្រាក់ជា ប្រាក់ដុល្លារ
 • អត្រាការប្រាក់ចន្លោះពី ១.២% ដល់ ១.៥%
 • ទំហំឥណទានរហូតដល់ ១០០,០០០ដុល្លារ
 • រយៈពេលខ្ចីចាប់ពី០៣ខែ រហូតដល់ ១២០ខែ

អត្ថប្រយោជន៍

 • លក្ខខណ្ឌមានភាពងាយស្រួលក្នុងការស្នើកម្ចី និងឆាប់រហ័ស
 • រយៈពេលកម្ចីបានយូរ និងអាចស្នើបានបន្ថែមទៅលើកម្ចីចាស់
 • អតិថិជនអាចស្នើកម្ចីបាន គ្រប់ខេត្តក្រុង ទៅតាមទីតាំងតំបន់
 • ការបង់សងត្រលប់ នៅការិយាល័យ ទីកន្លែងដៃគូរសហការ ឬលំនៅដ្ឋានរបស់លោកអ្នក

លក្ខខណ្ឌតម្រូវ

 • មានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦៥ឆ្នាំ
 • មានទីលំនៅអចិ់ៃន្រ្តយ៍ពិតប្រាកដ
 • មានមុខរបរស្របច្បាប់ និងមានប្រភពចំណូលច្បាស់លាស់
 • ​ឯកសារសម្គាលអត្តសញ្ញាណដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន ឬឯកសារអត្តសញ្ញាណអាជីវកម្ម ។ល។
 • គោរពច្បាប់អាជីវកម្ម នៃព្រះរាជាណាចក្រកម្ពុជា

របៀបស្នើកម្ចី

ដើម្បីទទួលបាននូវឥណទានគេហដ្ឋាន លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម៖

 • សូមទូរស័ព្ទមកលេខ 1800-20-6666 ដើម្បីសាកសួរព័ត៌មានកម្ចី
 • ណាត់ជួបជាមួយបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ឬគណៈកម្មការឥណទានភូមិ ដែលរស់នៅក្នុងតំបន់របស់លោកអ្នក ។
 • ស្នើសុំកម្ចីប្រាក់ ដោយបញ្ជាក់ពីទំហំទឹកប្រាក់ និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹង តម្រូវការរបស់លោកអ្នក ។
 • យល់ព្រមផ្ដល់នូវឯកសារចាំបាច់ ដែលតម្រូវដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក
 • យល់ព្រមវគ្គកម្ចី និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

សម្គាល់ផលិតផលឥណទាន ៖

 • សោហ៊ុយរដ្ឋបាល ០.៥%-៨% ក្នុងមួយវគ្គកម្ចី
 • សោហ៊ុយត្រួតពិនិត្យឥណទានប្រចាំខែ ០.៥%-១.៥%
 • សោហ៊ុយសេវាប្រមូលប្រចាំខែ ០.៥%-១% (សម្រាប់ការបង់ប្រាក់នៅផ្ទះគណៈកម្មការឥណទានភូមិ)
 • អត្រាការប្រាក់ត្រូវបានគិតលើសមតុល្យប្រាក់ដើមដែលនៅជំពាក់

ចំណាំ ៖

គ្រប់ផលិតផលឥណទាន ក្នុងករណីអតិថិជនជ្រើសរើសយកការបង់សងនៅតាមការិយាល័យ មហានគរ ឬភ្នាក់ងារផ្ទេរប្រាក់ មិនត្រូវបានគិតកម្រៃសេវាឡើយ ។