គណនីបញ្ញើមានកាលកំណត់


អត្ថប្រយោជន៍គណនីបញ្ញើមានកាលកំណត់ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក

  • រក្សាសាច់ប្រាក់ប្រកបដោយសុវត្ថិភាព
  • បង្កើនចំណូលសាច់ប្រាក់ដោយសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ
  • ទទួលបានការប្រាក់ខ្ពស់ដ៏គួរជាទីពេញចិត្ត
  • កាន់តែផ្តល់ភាពងាយស្រួលក្នុងករណី លោកអ្នកត្រូវការឥណទាន សម្រាប់រយៈពេលខ្លី

លក្ខខណ្ឌតម្រូវក្នុងការបើកគណនី

សេវានេះសម្រាប់ផ្តល់ជូនដល់ជនគ្រប់រូបដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។

ចំពោះជនជាតិខ្មែរ អតិថិជនត្រូវមានឯកសារមួយ ក្នុងចំណោម៖

  • ឯកសារខាងក្រោម៖
    • - អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
    • - លិខិតឆ្លងដែន ដែលនៅមានសុពលភាពឬ ឯកសារផ្សេងៗ ដែលមានតម្លៃស្មើ
  • ចំពោះជនជាតិបរទេស អតិថិជនត្រូវមាន៖
    • - លិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច ០៦ខែ
    • - មានអាសយដ្ឋានពិតប្រាកដដែលអាចទាក់ទងបាននៅកម្ពុជាដោយមានបញ្ជាក់ទីលំនៅចេញដោយអាជ្ញាធរមានសមត្ថកិច្ច
    • - លេខទូរស័ព្ទ ទូរសារដែលអាចទាក់ទងបាន
  • ឯកសារពាក់ព័ន្ធរបស់ក្រុមហ៊ុន សហគ្រាស សាលារៀន ឬ ស្ថាប័នរដ្ឋ ។
ប្រតិបត្តិការ/រូបិយប័ណ្ណ ប្រាក់រៀល ប្រាក់ដុល្លារ ប្រាក់បាត
ប្រាក់បញ្ញើអប្បបរមា ២០០,០០០ ៥០ ២,០០០
ការផ្តល់ជូនវិញ្ញាបនបត្រ មិនគិតថ្លៃ
ការផ្តល់ជូនរបាយការណ៍ មិនគិតថ្លៃ
ពន្ធកាត់ទុកលើចំណូលការប្រាក់ ជនជាតិខ្មែរ ៦% និងបរទេស ១៤%
ដកមុនកាលកំណត់ ផ្តល់ជូនតាមអត្រាការប្រាក់សន្សំទូទៅ

អត្រាការប្រាក់ប្រចាំឆ្នាំ

រយៈពេលដកការប្រាក់ជារៀងរាល់ខែដកការប្រាក់ពេលបញ្ចប់កាលបរិច្ឆេទ
ប្រាក់រៀលប្រាក់ដុល្លារប្រាក់រៀលប្រាក់ដុល្លារ
០១ ខែN/AN/A៣.០០%២.៥០%
០៣ ខែ៣.៥០%៣.០០%៤.០០%៣.៥០%
០៦ ខែ៤.៥០%៤.០០%៥.៥០%៤.៥០%
០៩ ខែ៥.៧៥%៥.២៥%៦.២៥%៦.០០%
១២ ខែ៦.៥០%៦.២៥%៧.៥០%៦.៧៥%
១៨ ខែ៧.០០%៦.៥០%៧.៧៥%៧.០០%
២៤ ខែ៧.២៥%៦.៧៥%៨.០០%៧.២៥%
៣៦ ខែ៧.៥០%៦.៧៥%៨.២៥%៧.២៥%
៤៨ ខែ៧.៧៥%៦.៧៥%៨.៥០%៧.២៥%
៦០ ខែ៨.៥០%៦.៧៥%៩.២៥%៧.២៥%