ឥណទានកែលម្អគេហដ្ឋាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក បានបង្កើតឥណទានកែលម្អគេហដ្ឋាន ក្នុងគោលបំណងផ្ដល់ជូនអតិថិជន ដែលប្រាថ្នាចង់បានគេហដ្ឋានរស់នៅល្អស្អាត ពោរពេញដោយសុភមង្គលក្នុងគ្រួសារ ។

លក្ខណៈផលិតផល
- លោកអ្នកអាចកម្ចីប្រាក់បានជា ប្រាក់រៀល ប្រាក់ដុល្លារ ឬ ប្រាក់បាត
- អត្រាការប្រាក់អតិបរមា ១.៥%
- ទំហំឥណទានរហូតដល់ ២០,០០០,០០០រៀល ឬ ១០,០០០ដុល្លារ ឬ ២០០,០០០បាត
- រយៈពេលខ្ចីចាប់ពី០៣ខែ រហូតដល់ ៦០ខែ
អត្ថប្រយោជន៍
- អត្រាការប្រាក់សមរម្យ
- លក្ខខណ្ឌមានភាពងាយស្រួលក្នុងការស្នើកម្ចី និងឆាប់រហ័ស
- រយៈពេលកម្ចីបានយូរ និងអាចស្នើបានបន្ថែមទៅលើកម្ចីចាស់
- អតិថិជនអាចស្នើកម្ចីបាន គ្រប់ខេត្តក្រុង ទៅតាមទីតាំងតំបន់
- ការបង់សងត្រលប់ នៅការិយាល័យ ទីកន្លែងដៃគូរសហការ ឬលំនៅដ្ឋានរបស់លោកអ្នក
លក្ខខណ្ឌតម្រូវ
- មានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦៥ឆ្នាំំ
- មានទីលំនៅអចិ់ៃន្រ្តយ៍ពិតប្រាកដ
- មានមុខរបរស្របច្បាប់ និងមានប្រភពចំណូលច្បាស់លាស់
- ឯកសារសម្គាលអត្តសញ្ញាណដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន ឬឯកសារអត្តសញ្ញាណអាជីវកម្ម ។ល។
- គោរពច្បាប់អាជីវកម្ម នៃព្រះរាជាណាចក្រកម្ពុជា
របៀបស្នើកម្ចី
ដើម្បីទទួលបាននូវឥណទានកែលម្អគេហដ្ឋាន លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម៖
- សូមទូរស័ព្ទមកលេខ 1800-20-6666 ដើម្បីសាកសួរព័ត៌មានកម្ចី
- ណាត់ជួបជាមួយបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ឬគណៈកម្មការឥណទានភូមិ ដែលរស់នៅក្នុងតំបន់របស់លោកអ្នក ។
- ស្នើសុំកម្ចីប្រាក់ ដោយបញ្ជាក់ពីទំហំទឹកប្រាក់ និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹង តម្រូវការរបស់លោកអ្នក ។
- យល់ព្រមផ្ដល់នូវឯកសារចាំបាច់ ដែលតម្រូវដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក
- យល់ព្រមវគ្គកម្ចី និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
សម្គាល់ផលិតផលឥណទាន ៖
- សោហ៊ុយរដ្ឋបាល ០.៥%-៨% ក្នុងមួយវគ្គកម្ចី
- សោហ៊ុយត្រួតពិនិត្យឥណទានប្រចាំខែ ០.៥%-១.៥%
- សោហ៊ុយសេវាប្រមូលប្រចាំខែ ០.៥%-១% (សម្រាប់ការបង់ប្រាក់នៅផ្ទះគណៈកម្មការឥណទានភូមិ)
- អត្រាការប្រាក់ត្រូវបានគិតលើសមតុល្យប្រាក់ដើមដែលនៅជំពាក់
ចំណាំ ៖
គ្រប់ផលិតផលឥណទាន ក្នុងករណីអតិថិជនជ្រើសរើសយកការបង់សងនៅតាមការិយាល័យ មហានគរ ឬភ្នាក់ងារផ្ទេរប្រាក់ មិនត្រូវបានគិតកម្រៃសេវាឡើយ ។