ឥណទានកសិកម្មដើម្បីចូលរួមលើកស្ទួយវិស័យកសិកម្មក្នុងស្រុកឲ្យមានភាពរីកចម្រើន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក បានបម្រើជូនលោកអ្នក នូវឥណទានកសិកម្មតាមតម្រូវការ និងមានភាពបត់បែនងាយស្រួលក្នុងការស្នើកម្ចី ។ ឥណទានកសិកម្មផ្ដល់ជូនដូចជា៖ ការធ្វើស្រែវស្សា និងស្រែប្រាំង ការចិញ្ចឹមសត្វ ដំណាំកសិផល និងបរិក្ខារសិកម្មជាដើម ។


លក្ខណៈផលិតផល

 • លោកអ្នកអាចកម្ចីប្រាក់បានជា ប្រាក់រៀល ប្រាក់ដុល្លារ ឬ ប្រាក់បាត
 • អត្រាការប្រាក់ចន្លោះពី ១.៣% ដល់ ១.៥%​
 • ទំហំឥណទានរហូតដល់ ១២០,០០០,០០០រៀល ឬ ៣០,០០០ដុល្លារ ឬ ១,២០០,០០០បាត
 • រយៈពេលខ្ចីអតិបរមា ៦០ខែ

អត្ថប្រយោជន៍

 • មានភាពងាយស្រួល លោកអ្នកអាចបង់សងតែការប្រាក់ និងប្រាក់ដើមអាចសងចុងវគ្គ
 • អត្រាការប្រាក់សមរម្យ និងការប្រាក់គិតលើប្រាក់ដើមកំពុងជំពាក់តែប៉ុណ្ណោះ
 • ការបង់សងត្រលប់នៅការិយាល័យ ទីកន្លែងដៃគូរសហការ ឬលំនៅដ្ឋានរបស់លោកអ្នក

លក្ខខណ្ឌតម្រូវ

 • មានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦៥ឆ្នាំ
 • មានទីលំនៅអចិ់ៃន្រ្តយ៍ពិតប្រាកដ
 • មានមុខរបរស្របច្បាប់ និងមានប្រភពចំណូលច្បាស់លាស់ ពីអាជីវកម្ម ឬវិស័យកសិកម្ម
 • មានឯកសារសម្គាល់អត្តសញ្ញាណដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬ លិខិតឆ្លងដែន
 • មន្រ្តីឥណទានរបស់យើងខ្ញុំនឹងជួយបំពេញទម្រង់ខ្ចីប្រាក់ដល់ផ្ទះរបស់លោកអ្នក ។

របៀបស្នើកម្ចី

ដើម្បីទទួលបាននូវឥណទានកសិកម្ម លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម៖

 • សូមទូរស័ព្ទមកលេខ 1800-20-6666 ដើម្បីសាកសួរព័ត៌មានកម្ចី
 • ណាត់ជួបជាមួយបុគ្គលិក របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ឬ គណៈកម្មការឥណទានភូមិ ដែលរស់នៅក្នុងតំបន់របស់លោកអ្នក
 • ស្នើសុំកម្ចីប្រាក់ ដោយបញ្ជាក់ពីទំហំទឹកប្រាក់ គោលបំណង និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹង តម្រូវការរបស់លោកអ្នក
 • យល់ព្រមផ្ដល់នូវឯកសារចាំបាច់ ដែលតម្រូវដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក
 • យល់ព្រមវគ្គកម្ចី និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

សម្គាល់ផលិតផលឥណទាន ៖

 • សោហ៊ុយរដ្ឋបាល ០.៥%-៨% ក្នុងមួយវគ្គកម្ចី
 • សោហ៊ុយត្រួតពិនិត្យឥណទានប្រចាំខែ ០.៥%-១.៥%
 • សោហ៊ុយសេវាប្រមូលប្រចាំខែ ០.៥%-១% (សម្រាប់ការបង់ប្រាក់នៅផ្ទះគណៈកម្មការឥណទានភូមិ)
 • អត្រាការប្រាក់ត្រូវបានគិតលើសមតុល្យប្រាក់ដើមដែលនៅជំពាក់

ចំណាំ ៖

គ្រប់ផលិតផលឥណទាន ក្នុងករណីអតិថិជនជ្រើសរើសយកការបង់សងនៅតាមការិយាល័យ មហានគរ ឬភ្នាក់ងារផ្ទេរប្រាក់ មិនត្រូវបានគិតកម្រៃសេវាឡើយ ។