ឥណទានក្រុម
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក មានគោលបំណងជួយផ្ដល់កម្ចីជាក្រុម សម្រាប់អតិថិជនដែលមានមុខរបរអាជីវកម្មខ្នាតតូច និងអាចបង្កើនប្រាក់ចំណូលដើម្បីឲ្យជីវភាពប្រសើរឡើងជាប្រចាំ ។

លក្ខណៈផលិតផល
- សមាជិកក្រុម ចាប់ពី ០២គ្រូសារ ទៅ ០៦គ្រួសារ
- លោកអ្នកអាចកម្ចីប្រាក់បានជា ប្រាក់រៀល ឬ ប្រាក់បាត
- អត្រាការប្រាក់សមរម្យ ១.៥%
- ទំហំឥណទានរហូតដល់ ៣,០០០,០០០រៀល ឬ ៣០,០០០បាត
- រយៈពេលខ្ចីចាប់ពី ០៣ខែ ដល់ ១៨ខែ
អត្ថប្រយោជន៍
- អត្រាការប្រាក់សមរម្យ និងការប្រាក់គិតលើប្រាក់ដើមកំពុងជំពាក់តែប៉ុណ្ណោះ
- មិនមានទ្រព្យដាក់បញ្ចាំ ក៏អាចកម្ចីបានដែរ
- ការបង់សងត្រលប់ នៅការិយាល័យ ទីកន្លែងដៃគូរសហការ ឬលំនៅដ្ឋានរបស់លោកអ្នក
- កម្ចីវគ្គបន្ទាប់ អាចស្នើបានច្រើនជាងមុន
លក្ខខណ្ឌតម្រូវ
- មានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦៥ឆ្នាំ
- កម្ចីជាក្រុមចាប់ពី ២ រហូតដល់ ៦គ្រួសារ
- មានទីលំនៅអចិ់ៃន្រ្តយ៍ពិតប្រាកដ
- មានមុខរបរស្របច្បាប់ និងមានប្រភពចំណូល ច្បាស់លាស់
- មានឯកសារសម្គាល់អត្តសញ្ញាណដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន
របៀបស្នើកម្ចី
ដើម្បីទទួលបាននូវឥណទានក្រុម លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម៖
- សូមទូរស័ព្ទមកលេខ 1800-20-6666 ដើម្បីសាកសួរព័ត៌មានកម្ចី
- ណាត់ជួបជាមួយបុគ្គលិក របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ឬគណៈកម្មការឥណទានភូមិ ដែលរស់នៅក្នុងតំបន់របស់លោកអ្នក
- ស្នើសុំកម្ចីប្រាក់ ដោយបញ្ជាក់ពីទំហំទឹកប្រាក់ គោលបំណង និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹង តម្រូវការរបស់លោកអ្នក
- យល់ព្រមផ្ដល់នូវឯកសារចាំបាច់ ដែលតម្រូវដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក
- យល់ព្រមវគ្គកម្ចី និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
សម្គាល់ផលិតផលឥណទាន ៖
- សោហ៊ុយរដ្ឋបាល ០.៥%-៨% ក្នុងមួយវគ្គកម្ចី
- សោហ៊ុយត្រួតពិនិត្យឥណទានប្រចាំខែ ០.៥%-១.៥%
- សោហ៊ុយសេវាប្រមូលប្រចាំខែ ០.៥%-១% (សម្រាប់ការបង់ប្រាក់នៅផ្ទះគណៈកម្មការឥណទានភូមិ)
- អត្រាការប្រាក់ត្រូវបានគិតលើសមតុល្យប្រាក់ដើមដែលនៅជំពាក់
ចំណាំ ៖
គ្រប់ផលិតផលឥណទាន ក្នុងករណីអតិថិជនជ្រើសរើសយកការបង់សងនៅតាមការិយាល័យ មហានគរ ឬភ្នាក់ងារផ្ទេរប្រាក់ មិនត្រូវបានគិតកម្រៃសេវាឡើយ ។