ម៉ាស៊ីនអេធីអឹម មហានគរ



ម៉ាស៊ីនអេធីអឹម មហានគរ អនុញ្ញាតឱ្យលោកអ្នកធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍) មានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត តាមរយៈបណ្ណអេធីអឹម មហានគរ ។


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ មានបណ្តាញម៉ាស៊ីនអេធីអឹមនាពេលបច្ចុប្បន្ន (ចំនួន ៣៨គ្រឿង) គ្រប់ខេត្ត និងរាជធានី ទូទាំងប្រទេសកម្ពុជា ទាំងនៅក្នុងការិយាល័យគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ មហានគរ ម.ក និងនៅតាមទីសាធារណ ស្ថានីយ៍ប្រេងឥន្ធនៈតេលា ផ្សារទំនើប ហាងកាហ្វេ ក្រុមហ៊ុននានា... ។

ប្រតិបត្តិការសេវា តាមរយៈម៉ាស៊ីនអេធីអឹម មហានគរ

មុខងារប្រតិបត្តិក្នុងម៉ាស៊ីនទូទាត់ប្រាក់ដោយស្វ័យប្រវត្តិ មានដូចខាងក្រោម៖

  • ១. ពិនិត្យសមតុល្យ
  • ២. ពិនិត្យរបាយការណ៌សង្ខេប
  • ៣. ប្តូរលេខសម្ងាត់
  • ៤. ដកប្រាក់
  • ៥. ផ្ទេរប្រាក់
  • ៦. ប្រតិបត្តិការគ្មានបណ្ណ

ប្រភេទរូបិយបណ្ណធ្វើប្រតិបត្តិការ

ប្រភេទរូបិយបណ្ណសម្រាប់ធ្វើប្រតិបត្តិការជាមួយទូម៉ាស៊ីនអេធីអឹមមាន០២(ពីរ)ប្រភេទគឺ ៖

  • ប្រាក់រៀល (KHR)
  • ប្រាក់ដុល្លារអាមេរិក (USD)

ពេលវេលាប្រតិបត្តិការ

អតិថិជនអាចធ្វើប្រតិបត្តិការដក/ផ្ទេរប្រាក់បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍) ។

    ១. ម៉ាស៊ីនអេធីអឹម ត្រូវបានកំណត់ថេរវេលាដោយស្វ័យប្រវត្តិនូវប្រតិបត្តិការដកប្រាក់ ផ្ទេរប្រាក់ និងប្រតិបត្តិការផ្សេងៗទៀតជាមួយម៉ាស៊ីន។ បន្ទាប់ពីធ្វើប្រតិបត្តិការដកប្រាក់ហើយ តែមិនទាន់បានដកសាច់ប្រាក់ចេញពីម៉ាស៊ីនក្នុងរយៈពេល ៣០ (សាមសិប) វិនាទី ទេនោះ សាច់ប្រាក់នោះនឹងត្រូវបានម៉ាស៊ីនលេបចូលវិញដោយស្វ័យប្រវត្តិ ដើម្បីការពារសុវត្ថិភាពសាច់ប្រាក់របស់អតិថិជន។
  • ២. សាច់ប្រាក់ដែលលេបចូលក្នុងម៉ាស៊ីន និងត្រូវបានដាក់ចូលទៅក្នុងគណនីដែលអតិថិជនបានដក នៅពេលដែលគ្រឹះស្ថានធ្វើការដោះស្រាយជូនអតិថិជនរួចរាល់ ដោយមិនត្រូវឱ្យលើសរយៈពេល០៥(ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីមានការជូនដំណឹងពីអតិថិជន។
  • ៣. ប្រភេទក្រដាសប្រាក់ដែលអាចដកបានពីម៉ាស៊ីនអេធីអឹម គឺអាចប្រែប្រួលតាមការកំណត់របស់ម៉ាស៊ីននីមួយៗ ។

លក្ខខណ្ឌសុវត្ថិភាព សម្រាប់ការប្រើប្រាស់ម៉ាស៊ីនអេធីអឹម

  • ១.​ សូមពិនិត្យមើលអ្នកនៅជុំវិញខ្លួន និងបាំងប៊ូតុងរបស់អេធីអឹម មុននឹងបញ្ចូលលេខសម្ងាត់ផ្ទាល់ខ្លួនរបស់លោកអ្នក ចៀសវាងអ្នកផ្សេងមើលឃើញ ។
  • ២. ប្រសិនបើលោកអ្នកបញ្ចូលលេខសម្ងាត់ពុំត្រឹមត្រូវ ចំនួន0៣ដង នោះប្រព័ន្ធនឹងបង្ខាំងបណ្ណអេធីអឹម របស់លោកអ្នក (ប័ណ្ណដែលចេញដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក) ។ សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន តាមរយៈទូរស័ព្ទលេខ ១៨០០ ២០ ៦៦៦៦ ។
  • ៣. សូមកុំស្នើសុំអ្នកដទៃឱ្យជួយធ្វើប្រតិបត្តិការអេធីអឹម ជំនួសលោកអ្នកឡើយ ។
  • ៤. សូមរក្សាបណ្ណរបស់លោកអ្នក និងលេខសម្ងាត់ផ្ទាល់ខ្លួន ឱ្យមានសុវត្ថិភាពខ្ពស់ ។
  • ៥. សូមរុញបណ្ណរបស់លោកអ្នកតាមសម្រួល ចូលក្នុងម៉ាស៊ីនអេធីអឹម ។
  • ៦. សូមរាប់សាច់ប្រាក់ដែលបានដកឱ្យបានគ្រប់ចំនួន មុននឹងចាកចេញពីបន្ទប់អេធីអឹម ។