គណៈគ្រប់គ្រង

 

លោក យង់ សេដ្ឋា

នាយក នាយកដ្ឋានឥណទាន

លោក យង់ សេដ្ឋា ជាជនជាតិខ្មែរ ។ លោកបានទទួលសញ្ញា បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអាជីវកម្ម ជំនាញគ្រប់គ្រង នៅសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ និងបានទទួលបរិញ្ញាបត្រផ្នែកផលិតកម្មបសុព្យាបាល ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ។ លោកបានចូលរួមវគ្គសិក្សាជាច្រើនដូចជា៖ ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រង និងបង្ការបញ្ហាឥណទាន ការថែរក្សាអតិថិជន ច្បាប់កិច្ចសន្យាដីធ្លី ភាពជាអ្នកដឹកនាំ និងវគ្គបណ្តុះបណ្តាលគ្រូបង្គោល ។ លោកមានបទពិសោធន៍ជាង ១៥ឆ្នាំ ជាមួយនឹងស្ថាប័នផ្សេងទៀតដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ជាមន្រ្តីឥណទានជាន់ខ្ពស់ ប្រធានគ្រប់គ្រងតំបន់ នាយកសាខា ប្រធានគ្រប់គ្រងផ្នែកបណ្តុះបណ្តាល និងបានបំពេញការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ជាប្រធានភូមិភាគ ។ លោកបានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ក្នុងឆ្នាំ២០១៧ ។

លោក លី សុវណ្ណ

នាយក នាយកដ្ឋានហិរញ្ញវត្ថុ

លោក លី សុវណ្ណ ជាជនជាតិខ្មែរ ។ លោកបាននឹងកំពុងបន្តការសិក្សាជំនាញគណនេយ្យករវិជ្ជាជីវៈ (ACCA/CPA) នៅសាលា Cam-Ed ។ លោកបានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា សញ្ញាបត្របរិញ្ញាបត្រផ្នែកគណនេយ្យ ពីវិទ្យាស្ថានជាតិគ្រប់គ្រង និងសញ្ញាបត្រគណនេយ្យពី International Correspondence School (ICS) ពីប្រទេសហ្វីលីពីន ។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា៖ ការរ៉ៃអង្គាសមូលនិធិ ភាពដឹកនាំ និងគ្រប់គ្រងបុគ្គល អ្នកហាត់ការហិរញ្ញវត្ថុ ការគ្រប់គ្រងប្រាក់ជំនួយ គោលការណ៍ប្រតិបត្តិហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងសវនកម្មផ្ទៃក្នុង ការធ្វើផែនការអាជីវកម្ម គណនេយ្យ ការវិភាគហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ។ លោកមានបទពិសោធន៍ការងារជាង ២០ឆ្នាំ ជាមួយស្ថាប័នផ្សេងៗដូចជា៖ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ស្ថាប័នអន្តរជាតិ និងឯកជនដែលមានតំណែងដូចជា៖ ទីប្រឹក្សាហិរញ្ញវត្ថុ នាយកហិរញ្ញវត្ថុ និងរដ្ឋបាល សវនកម្មផ្ទៃក្នុងជាន់ខ្ពស់ អ្នកត្រួតពិនិត្យហិរញ្ញវត្ថុ គណនេយ្យករប្រចាំប្រទេស និងជាទីប្រឹក្សាហិរញ្ញវត្ថុ របស់ Gojo & Company, Inc, LWD, Wison Garment, Hattha Kaksekor, AMK, Concern Worldwide, and Food for the Hungry Int’l-Cambodia (FHI-C). លើសពីនេះទៅទៀត លោកធ្លាប់ធ្វើជាក្រុមប្រឹក្សាភិបាលឯករាជ្យ ដែលផ្តល់សេវាកម្មក្នុងនាមជានាយកគ្រប់គ្រងហានិភ័យ និងសវនកម្មផ្ទៃក្នុង ឲ្យទៅក្រុមប្រឹក្សាភិបាលរបស់ គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ សីលានិធិ លីមីតធិត អស់រយៈពេលជាច្រើនឆ្នាំ ។ លោកបានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ក្នុងឆ្នាំ ២០១៦ ។

លោក សយ មង្គល

នាយក នាយកដ្នានសវនកម្មផ្ទៃក្នុង

លោក សយ មង្គល ជាជនជាតិខ្មែរ ។ លោកបានទទួលសញ្ញាបត្រ បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងទទួលបានសញ្ញាបត្រ បរិញ្ញាបត្ររងផ្នែកអាជីវកម្ម និងគណនេយ្យ ពីវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ។ លោកបានចូលរួមវគ្គសិក្សាជាច្រើនដូចជា៖ ជំនាញវាយតម្លៃហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង សវនកម្មសម្រាប់ការលួចបន្លំផ្ទៃក្នុង ការរៀបចំផែនការណ៍ និងគ្រប់គ្រងពេលវាលា ការគ្រប់គ្រងហានិភ័យស្ថាប័នមីក្រូហិរញ្ញវត្ថុ និងមូលដ្ឋានពន្ធ ។ លោកក៏បានចូលរួមវគ្គសិក្សាផ្សេងទៀតដូចជា៖ ភាពជាអ្នកដឹកនាំ និងភាពជោគជ័យ និង ការវិភាគហិរញ្ញវត្ថុសាជីវកម្មជាន់ខ្ពស់ ។ លោកធ្លាប់បានបម្រើការងារអស់រយៈពេលជាង ៤ឆ្នាំ នៅសាកលវិទ្យាល័យធនធានមនុស្ស ជាសាស្ត្រាចារ្យផ្នែកទីផ្សារ និងគណនេយ្យ ព្រមទាំងជាអ្នកគ្រប់គ្រងទីផ្សារ ។ លោកក៏ធ្លាប់បានបម្រើការងារអស់រយៈពេលជាង ៦ឆ្នាំ នៅ មីក្រូហិរញ្ញវត្ថុ អម្រឹត ជាមន្ត្រីសវនកម្មផ្ទៃក្នុង មន្រ្តីជាន់ខ្ពស់សវនកម្មផ្ទៃក្នុង និងជាប្រធានផ្នែកសវនកម្មប្រតិបត្តិការ ។ លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ក្នុងឆ្នាំ ២០១៤ ។

លោក ប៊ិន ប៊ុនលី

នាយក នាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន

លោក ប៊ិន ប៊ុនលី ជាជនជាតិខ្មែរ ។ លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងទទួលបានបរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យបៀលប្រាយ ហើយ លោកបានចូលរួមវគ្គសិក្សាជាច្រើនលើ programming language ដូចជា៖ (VB.net, C#, database system (oracle, SQL server, MS access), web developing (ASP.net, XML, and HTML), and crystal report. លោកធ្លាប់បានបម្រើការងារអស់រយៈពេលជិត ១០ ឆ្នាំនៅ ធនាគារ អេស៊ីលីដា ម.កជាបុគ្គលិកផ្នែកបច្ចេកវិជ្ជាព័ត៌មាន ប្រធានផ្នែកគាំទ្ររបាយការណ៍ផលិតកម្ម អ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័រនិងជាអ្នកជំនាញជាន់ខ្ពស់គាំទ្ររបាយការណ៍ផលិតកម្ម ។ លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ក្នុងឆ្នាំ ២០១៤ ។

លោក មួន ម៉ុង

នាយក នាយកដ្ឋានប្រតិបត្តិហានិភ័យ

លោក មួន ម៉ុង ជាជនជាតិខ្មែរ ។ លោកទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យវេទមហាឫស្សី និងទទួលបានសញ្ញាបត្រផ្នែករដ្ឋបាលអាជីវកម្ម ។ លោកបានចូលរួមវគ្គសិក្សាជាច្រើនដូចជា៖ ការគ្រប់គ្រងហានិភ័យធនាគារ ការត្រួតពិនិត្យផ្ទៃក្នុងសម្រាប់ធនាគារ ឬ មីក្រូហិរញ្ញវត្ថុ ការត្រួតពិនិត្យផ្ទៃក្នុង ការវិភាគហិរញ្ញវត្ថុ ភាពជាអ្នកដឹកនាំ និងភាពជោគជ័យ ការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល និងការគ្រប់គ្រងពេលវេលា ។ លោក មានបទពិសោធន៍ជាង ១០ឆ្នាំជាមួយការងារទាក់ទងនិងគណនេយ្យករ និងសវនកម្មផ្ទៃក្នុង ក្នុងស្ថាបន័មីក្រូហិរញ្ញវត្ថុ ។ លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ក្នុងឆ្នាំ ២០១៤ ។

លោក យន់ យាន

នាយក នាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍

លោក យន់ យាន ជាជនជាតិខ្មែរ ។ លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យបៀលប្រាយ ហើយបានចូលរួមវគ្គសិក្សាជាច្រើនដូចជា៖ International training seminar HRM ការបម្រើ និងថែរក្សាអតិថិជន ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការគ្រប់គ្រងឥណទាន ចំណេះដឹងហិរញ្ញវត្ថុ ជំនាញដោះស្រាយបញ្ហាស្ថាប័នមីក្រូហិរញ្ញវត្ថុ ច្បាប់ដីធ្លី និងច្បាប់កិច្ចសន្យា ការគ្រប់គ្រងហានិភ័យ ជំនាញគ្រប់គ្រង ការគាងគរប្រាក់សន្សំ និងពង្រឹងនិរន្តរភាពស្ថាប័នមីក្រូហិរញ្ញវត្ថុ និងហានិភ័យឥណទាន ការគ្រប់គ្រងបុគ្គលិក ដំណើរការ និងការគ្រប់គ្រងការលួចកេងបន្លំ គោលការណ៍ឥណទាន និងវិធីសាស្ត្រឥណទាន ។ លោកមានបទពិសោធន៍ជាង១០ឆ្នាំ ជាមួយស្ថាប័នផ្សេងៗដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការអន្តរជាតិដែលមានតំណែងដូចជា៖ ប្រធានផ្នែកសេវាហិរញ្ញវត្ថុ ជាមួយសមាគម សហករណ៍កម្ពុជា ទីប្រឹក្សាជាតិសម្រាប់សេវាមីក្រូហិរញ្ញវត្ថុ ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងហិរញ្ញវត្ថុជនបទ ជាមួយ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ និងអង្គការបរិស្ថាននៃអង្គការសហប្រជាជាតិ ។ លោកក៍ធ្លាប់ជានាយកសាខានៃគ្រឹះស្ថាន អង្គរមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំរើន និងទីប្រឹក្សាអង្គការបណ្តាញហិរញ្ញវត្ថុសហគមន៍កម្ពុជា ព្រមទាំងជាគណនេយ្យករ និងមន្រ្តីឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ។ លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ក្នុងឆ្នាំ ២០១៥ ។

លោក នុត សុវណ្ណ

នាយក នាយកដ្នានធនធានមនុស្ស

លោក នុត សុវណ្ណ ជាជនជាតិខ្មែរ ។ លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងទទួលបាន បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តភាសាអង់គ្លេសពីសាលកវិទ្យាល័យបៀលប្រាយ និងបរិញ្ញាបត្រផ្នែកពាណិជ្ជសាស្រ្តពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយលោកបានចូលរួមវគ្គសិក្សាជាច្រើនដូចជា៖ International training program HRM ពីប្រទេសហ្វីលីពីន; HR Specialist; ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងការវាយតម្លៃស្នាដៃការងារ ជំនាញគ្រប់គ្រងការិយល័យ និងកិច្ចការងាររដ្ឋបាល, វគ្គបណ្តុះបណ្តាលគ្មាននរណាម្នាក់ប្រសើរជាងយើងទាំងអសគ្នាទេ ប្រសិទ្ធភាពនៃការគ្រប់គ្រងសាខា ជំនាញប្រាស្រ័យទាក់ទង គ្រូបណ្តុះបណ្តាល Operacyច្បាប់ការងារ កិច្ចការពិធីការ កិច្ចការឥណទាន និងហិរញ្ញប្បទានពាណិជ្ជកម្ម វគ្គបណ្តុះបណ្តាលជំនាញផ្សេងៗទៀត ។ លោកធ្លាប់បម្រើការងារអស់រយៈពេលជិត ១០ឆ្នាំ នៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាបុគ្គលិក អ្នកគ្រប់គ្រង តួនាទីចុងក្រោយជាប្រធានផ្នែកវិភាគឥណទាន នៃនាយកដ្ឋានឥណទាន ។ លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ក្នុងឆ្នាំ ២០១៤ ។

លោក គុជ សេរីវឌ្ឍកា

នាយក នាយកដ្ឋានរដ្ឋបាល

លោក គុជ សេរីវឌ្ឍកា ជនជាតិខ្មែរ ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងទូទៅ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងសហគ្រាស ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ហើយលោកក៏បានបញ្ចប់វគ្គសិក្សាជំនាញខ្លីៗ ជាច្រើនដូចជា៖ រដ្ឋបាលនិងលេខាធិការ ទីផ្សារ ច្បាប់ការងារ ច្បាប់កិច្ចសន្យា គ្រូហ្វឹកហ្វឺន ។ លោកធ្លាប់បម្រើការងារជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ជាង១៣ឆ្នាំ និងជាមួយស្ថាប័នផ្សេងៗលើវិស័យឯកជន ក្នុងតួនាទីជា៖ ប្រធានផ្នែកសុខុមាលភាពនិងជាលេខាធិការរបស់នាយកប្រតិបត្តិរដ្ឋបាល, ប្រធានរដ្ឋបាលសាខា, ជំនួយការរដ្ឋបាល នៅធនាគារ អេស៊ីលីដា ភីអិលស៊ី ជាបុគ្គលិកផ្នែករដ្ឋបាលនៅរោងចក្រកាត់ដេរ និងជាបុគ្គលិកផ្នែកលក់ នៅក្រុមហ៊ុន Royal Telecom International ។ លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ខែវិច្ឆិកា ឆ្នាំ២០១៧ ។ 

អាសយដ្ឋាន


ការិយាល័យកណ្តាល

អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
ទូរស័ព្ទ:(៨៥៥) ២៣ ៨៨៨៨ ៧៩
អីុម៉ែល:info@mohanokor.com
គេហទំព័រ : www.mohanokor.com

@២០១៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក - រក្សាសិទ្ធិគ្រប់យ៉ាង

 

តំណភ្ជាប់មានប្រយោជន៍

នេះគីជាតំណភ្ជាប់ដែលមានភាពងាយស្រួល និងឆាប់រហ័ស

អំពីយើង
ផលិតផល និង សេវាកម្ម
ឱកាសការងារ
សាខា

អ្នកទស្សនា