គណៈគ្រប់គ្រង

 

លោក លី សុវណ្ណ

នាយកប្រតិបត្តិហិរញ្ញវត្ថុ

ជនជាតិខ្មែរ ។ បច្ចុប្បន្ន លោកបាននឹងកំពុងបន្តការ សិក្សាជំនាញគណនេយ្យករវិជ្ជាជីវៈ(ACCA/CPA) នៅសាលា Cam-Ed ។ លោកបានទទួលសញ្ញា បត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា សញ្ញាបត្របរិញ្ញាបត្រ ផ្នែកគណនេយ្យពីវិទ្យាស្ថានជាតិគ្រប់គ្រង និងសញ្ញាបត្រ គណនេយ្យ ពី International Correspondence School (ICS) ពីប្រទេសហ្វីលីពីន។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា៖ ការរ៉ៃ អង្គាសមូលនិធិ ភាពដឹកនាំ និងគ្រប់គ្រងបុគ្គលិក អ្នកហាត់ការហិរញ្ញវត្ថុ ការគ្រប់គ្រងប្រាក់ជំនួយ គោលការណ៍ប្រតិបត្តិហិរញ្ញវត្ថុ ការគ្រប់គ្រង ហានិភ័យ និងសវនកម្មផ្ទៃក្នុង ការធ្វើផែនការ អាជីវកម្ម គណនេយ្យការវិភាគហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ។ លោកមានបទពិសោធន៍ការងារជាង ២០ឆ្នាំ ជាមួយ ស្ថាប័នផ្សេងៗដូចជា ៖ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ស្ថាប័នអន្តរជាតិ និងឯកជន ដែលមានតំណែងដូចជា៖ ទីប្រឹក្សាហិរញ្ញវត្ថុ ហិរញ្ញវត្ថុរបស់អង្គការ និងស្ថាប័ន ឯកជនមួយចំនួន ។ លើសពីនេះទៅទៀតលោក ធ្លាប់ធ្វើជាក្រុមប្រឹក្សាភិបាលឯករាជ្យ ដែលផ្តល់សេវាកម្ម ក្នុងនាមជានាយកគ្រប់គ្រងហានិភ័យ និងសវនកម្មផ្ទៃក្នុងឲ្យទៅក្រុមប្រឹក្សាភិបាល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សីលានិធិ លីមីតធិត អស់រយៈពេលជាច្រើនឆ្នាំ ។ លោកបានចូលបម្រើការងារជាមួយ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ក្នុងឆ្នាំ២០១៦ ជានាយករងនាយកដ្ឋានហិរញ្ញវត្ថុ ហើយត្រូវបានតែងតាំងជា នាយកនាយកដ្ឋាន
ហិរញ្ញវត្ថុ និងនាយកប្រតិបត្តិហិរញ្ញវត្ថុនៅក្នុង ខែមីនា ឆ្នាំ២០១៨ ។

លោក យន់ យាន

នាយកប្រតិបត្តិធនធានមនុស្ស និងរដ្ឋបាល

ជនជាតិខ្មែរ ។ លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យបៀលប្រាយ ហើយបានចូលរួមវគ្គ សិក្សាជាច្រើនដូចជា៖ International training seminar HRM ការបម្រើ និងថែរក្សាអតិថិជន ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការគ្រប់គ្រងឥណទាន ចំណេះដឹងហិរញ្ញវត្ថុ ជំនាញដោះស្រាយបញ្ហាស្ថាប័នមីក្រូ ហិរញ្ញវត្ថុ ច្បាប់ដីធ្លី និងច្បាប់កិច្ចសន្យា ការគ្រប់គ្រងហានិភ័យ ជំនាញគ្រប់គ្រងការគាងគរប្រាក់សន្សំ និងពង្រឹងនិរន្តរភាពស្ថាប័នមីក្រូហិរញ្ញវត្ថុ និងហានិភ័យឥណទាន ការគ្រប់គ្រងបុគ្គលិកដំណើរការ និងការ គ្រប់គ្រងការលួចកេងបន្លំ គោលការណ៍ឥណទាន និងវិធីសាស្ត្រឥណទាន ។ លោកមានបទពិសោធន៍ជាង ១០ឆ្នាំ ជាមួយស្ថាប័នផ្សេងៗដូចជា ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការអន្តរជាតិ ដែលមានតំណែងដូចជា៖ ប្រធានផ្នែកសេវាហិរញ្ញវត្ថុ ជាមួយសមាគមសហករណ៍កម្ពុជា ទីប្រឹក្សាជាតិសម្រាប់សេវាមីក្រូ ហិរញ្ញវត្ថុ ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងហិរញ្ញវត្ថុជនបទ ជាមួយអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ និងអង្គការបរិស្ថាននៃអង្គការ សហប្រជាជាតិ ។ លោកក៏ធ្លាប់ជានាយកសាខា គណនេយ្យករ និងជាមន្រ្តីឥណទានផងដែរ ។ លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ក្នុងឆ្នាំ ២០១៥ ។

លោក គុជ សេរីវឌ្ឍកា

លេខាធិការក្រុមហ៊ុន

ជនជាតិខ្មែរ ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក គ្រប់គ្រងទូទៅ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រ ផ្នែកគ្រប់គ្រងសហគ្រាស ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ហើយលោកក៏បានបញ្ចប់វគ្គសិក្សា ជំនាញខ្លីៗ ជាច្រើនដូចជា ៖ រដ្ឋបាល និងលេខាធិការ ទីផ្សារ ច្បាប់ការងារ ច្បាប់កិច្ចសន្យា គ្រូហ្វឹកហ្វឺន ។ លោកធ្លាប់បម្រើ ការងារជាមួយស្ថាប័នធនាគារ រយៈពេលជាង ១៣ឆ្នាំ និងជាមួយស្ថាប័នផ្សេងៗលើវិស័យឯកជនក្នុងតួនាទីជា ៖ ប្រធានផ្នែកសុខុមាលភាព ប្រធានរដ្ឋបាលសាខា ជំនួយការរដ្ឋបាល ហើយក៏ធ្លាប់ជាបុគ្គលិកផ្នែករដ្ឋបាល និងជ្រើសរើសបុគ្គលិក នៅរោងចក្រកាត់ដេរ និងបុគ្គលិក ផ្នែកលក់នៅក្រុមហ៊ុនឯកជន ។ លោកបានចូលបម្រើការងារ ជាមួយ មហានគរ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងមុខងារជានាយកនាយកដ្ឋានរដ្ឋបាល និងត្រូវបានតែងតាំងជាលេខាធិការក្រុមហ៊ុន នៅក្នុងខែមីនា ឆ្នាំ២០២០ ។

លោក យ៉ង់ សេដ្ឋា

នាយកនាយកដ្ឋានឥណទាន

ជនជាតិខ្មែរ ។ លោកបានទទួលសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងអាជីវកម្ម ជំនាញគ្រប់គ្រង នៅ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងបានទទួលបរិញ្ញាបត្រ ផ្នែកផលិតកម្មបសុព្យាបាល ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ។ លោកបានចូលរួមវគ្គសិក្សាជាច្រើនដូចជា ៖ ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រង និងបង្ការបញ្ហាឥណទាន ការថែរក្សាអតិថិជន ច្បាប់កិច្ចសន្យាដីធ្លី ភាពជាអ្នកដឹកនាំ និងវគ្គបណ្តុះបណ្តាលគ្រូបង្គោល ។ លោកមាន បទពិសោធន៍ជាង ១៥ឆ្នាំ ជាមួយនឹងស្ថាប័នហិរញ្ញវត្ថុ ក្នុងតួនាទីជា មន្រ្តីឥណទានជាន់ខ្ពស់ ប្រធានគ្រប់គ្រងតំបន់ នាយកសាខា ប្រធាន គ្រប់គ្រងផ្នែកបណ្តុះបណ្តាល និងប្រធានភូមិភាគ ។ លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ មហានគរ ម.ក ក្នុង ឆ្នាំ២០១៧ ។

អ្នកស្រី ជា ច័ន្ទលក្ខិណា

នាយិកានាយកដ្ឋានធនធានមនុស្ស

ជនជាតិខ្មែរ ។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកល វិទ្យាល័យវេស្ទើន និងថ្នាក់បរិញ្ញាបត្រពាណិជ្ជសាស្ត្រ ផ្នែកទេសចរណ៍ ពីវិទ្យាស្ថានជាតិគ្រប់គ្រង ស្របពេលជាមួយគ្នាដែលលោកស្រីបានបញ្ចប់វគ្គសិក្សា ជំនាញ ខ្លីៗជាច្រើនដូចជា៖ គ្រូបណ្តុះបណ្តាល គោលការណ៍ការពារអតិថិជន ការបង្កើតភាពស្មោះត្រង់ និងការ ប្តេជ្ញាចិត្ត ការគ្រប់គ្រង និងរក្សាធនធានមនុស្សក្រមសីលធម៌ និងសុជីវធម៌ក្នុងការអនុវត្តការងារ ប្រសិទ្ធភាពគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងប្រាក់បៀវត្ស និងអត្ថប្រយោជន៍កិច្ចការនាយកដ្ឋាន ប្រតិបត្ដិការ និងការកក់/លក់សំបុត្រយន្តហោះ នៃក្រុមហ៊ុនទេសចរណ៍ ផ្នែកគេហកិច្ច បដិសណ្ឋារកិច្ច និងការគ្រប់គ្រងភោជនីយដ្ឋាន ជំនាញរដ្ឋបាល, ការសិក្សាស្រាវជ្រាវទីផ្សារ ជំនាញភាសាអង់គ្លេសសម្រាប់ទីផ្សារ និងសេវាកម្មអតិថិជន។ លោកស្រីធ្លាប់បម្រើការងារជាមួយធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិទ្យាស្ថានជាតិ និងអន្តរជាតិសម្រាប់ ផ្តល់សេវាអប់រំ និងបណ្តុះបណ្តាល ប្រមាណជាង ១៨ឆ្នាំ ក្នុងតួនាទីជា៖ នាយិកានាយកដ្ឋានធនធាន មនុស្ស នាយិការងនាយកដ្ឋានធនធានមនុស្ស និងបណ្តុះបណ្តាល មន្ត្រីជាន់ខ្ពស់ផ្នែកទីផ្សារ នៃនាយកដ្ឋានទំនាក់ទំនងសាធារណៈ អនុប្រធានផ្នែកអភិវឌ្ឍន៍ការហ្វឹកហ្វឺន សមាជិកាក្រុមគ្រូហ្វឹកហ្វឺន មន្ត្រីរដ្ឋបាល និងលេខាធិការនៃវិទ្យាស្ថាន។ លោកស្រីចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ខែកក្កដា ឆ្នាំ២០១៧ ក្នុងមុខងារជានាយិការងនាយកដ្ឋានបណ្តុះបណ្តាល និងត្រូវបានតែងតាំងជានាយិកានាយកដ្ឋានធនធានមនុស្ស នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

លោក សយ មង្គល

នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ជនជាតិខ្មែរ ។ លោកបានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងទទួលបានសញ្ញាបត្រ បរិញ្ញា បត្ររង ផ្នែកអាជីវកម្ម និងគណនេយ្យ ពីវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ។ លោកបានចូលរួមវគ្គសិក្សាជាច្រើន ដូចជា៖ ជំនាញវាយតម្លៃហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុងសវនកម្ម សម្រាប់ការលួចបន្លំផ្ទៃក្នុង ការរៀបចំ ផែនការ និងគ្រប់គ្រងពេលវេលា ការគ្រប់គ្រងហានិភ័យ ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងមូលដ្ឋានពន្ធ ។ លោកក៏បានចូលរួមវគ្គសិក្សាផ្សេងទៀតដូចជា ៖ ភាពជាអ្នកដឹកនាំ និងភាពជោគជ័យ និងការវិភាគហិរញ្ញវត្ថុសាជីវកម្មជាន់ខ្ពស់។ លោកធ្លាប់បានបម្រើការងាររយៈពេលជាង ៤ឆ្នាំ នៅសាកលវិទ្យាល័យធនធានមនុស្ស ជាសាស្ត្រាចារ្យ ផ្នែកទីផ្សារ និងគណនេយ្យព្រមទាំងជាអ្នកគ្រប់គ្រងទីផ្សារ ។ លោកក៏ធ្លាប់បានបម្រើ ការងាររយៈពេលជាង ២០ឆ្នាំ នៅមីក្រូហិរញ្ញវត្ថុ ជាមន្ត្រីសវនកម្មផ្ទៃក្នុង មន្រ្តីជាន់ខ្ពស់សវនកម្មផ្ទៃក្នុង និងជាប្រធានផ្នែកសវនកម្មប្រតិបត្តិការ ។ លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ មហានគរ ម.ក ក្នុងឆ្នាំ ២០១៤ ។

លោក មួង ម៉ុង

នាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យ

ជនជាតិខ្មែរ ។ លោកទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យវេទមហាឫស្សី និងទទួលបានសញ្ញាបត្រ ផ្នែករដ្ឋបាលអាជីវកម្ម ។ លោកបានចូលរួមវគ្គសិក្សាជាច្រើនដូចជា៖ ការគ្រប់គ្រងហានិភ័យធនាគារ ការត្រួតពិនិត្យផ្ទៃក្នុងសម្រាប់ធនាគារ ឬ មីក្រូហិរញ្ញវត្ថុ ការត្រួតពិនិត្យផ្ទៃក្នុង ការវិភាគហិរញ្ញវត្ថុ ភាពជាអ្នកដឹកនាំ និងភាពជោគជ័យ ការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល និងការគ្រប់គ្រងពេលវេលា ។ លោកមានបទពិសោធន៍ ជាង១០ឆ្នាំជាមួយការងារទាក់ទង និងគណនេយ្យករ និងសវនកម្មផ្ទៃក្នុង ក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុ ។ លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ មហានគរ ម.ក ក្នុងឆ្នាំ ២០១៤ ។

លោក ឈឹម វិសុទ្ធ

នាយកនាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន

ជនជាតិខ្មែរ ។ លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្មកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងទទួលបានបរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ចព័ត៌មានវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ហើយលោកបានចូលរួមវគ្គសិក្សាជាច្រើនដូចជា អភិបាលកិច្ចព័ត៌មានវិទ្យា (IT Governance), IT Audit and Control, Better Assurance and Risk Management, Oracle Database, VB.net, PHP, C#,…។ លោកធ្លាប់បានបម្រើការងារក្នុងតួនាទីជា គ្រូបង្រៀនកុំព្យូទ័រ ប្រធានផ្នែកប្រតិបត្តិកុំព្យូទ័រ មន្រ្តីគ្រប់គ្រងទិន្នន័យ មន្រ្តីជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍កម្មវិធី សាស្ត្រាចារ្យផ្នែកអភិវឌ្ឍន៍កម្មវិធី មន្រ្តីជាន់ខ្ពស់ផ្នែកសវនកម្មព័ត៌មានវិទ្យា និងជានាយកប្រតិបត្តិបច្ចេកវិជ្ជាព័ត៌មាន នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ លោកបានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក នៅក្នុងខែកញ្ញា ឆ្នាំ២០១៩ ក្នុងមុខតំណែងជា នាយកនាយកដ្ឋានបច្ចេកវិជ្ជាព័ត៌មាន ។

លោក វ៉ន រត្នដារ៉ា

ជំនួយការនាយកប្រតិបត្តិបច្ចេកវិជ្ជាព័ត៌មាន

ជនជាតិខ្មែរ ។ លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រប់ធុរកិច្ច ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បរិញ្ញាបត្រភាសាអង់គ្លេស ពីវិទ្យាស្ថានភាសាបរទេស (IFL) និងបរិញ្ញាបត្រវិទ្យាសាស្រ្តកុំព្យូទ័រនិងវិស្វកម្ម ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ លោកបានចូលរួមវគ្គសិក្សាផ្នែកជំនាញ និងមុខវិជ្ជាជាច្រើន ទាំងក្នុង និងក្រៅស្រុក ដូចជាការគ្រប់គ្រងគម្រោង IT Audit and Control ការគ្រប់គ្រងទិន្នន័យ (Oracle, Ms. SQL Server) Oracle Solaris ជំនាញផ្នែក Software ការគ្រប់គ្រងពេលវេលា ការជម្រុញភាពជាអ្នកដឹកនាំ ការបង្វឹកក្រុមការងារ ការជម្រុញលើកទឹកចិត្ត ជំនាញទំនាក់ទំង និងជំនាញផ្នែកកុំព្យូទ័រផ្សេងៗជាច្រើន ទៀត ។ លោកធ្លាប់បានបម្រើការងារផ្នែកបច្ចេកវិជ្ជាព័ត៌មាន នាយករងនាយកដ្ឋានធនាគារស្នូល ជាវិស្វករគ្រប់គ្រងទិន្នន័យ។ លោកបានទទួលបទពិសោធន៍ ពីការចូលរួមក្នុងការតម្លើងប្រព័ន្ធធនាគារស្នូល ប្រព័ន្ធ ATM ប្រព័ន្ធធនាគារចល័ត (Mobile Banking) Data Migration ប្រព័ន្ធ Integration និងប្រព័ន្ធបច្ចេកវិជ្ជាព័ត៌មានផ្សេងៗជាច្រើន ទៀត ។ លោកចូលបម្រើការងារជា មួយគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ មហានគរ ម.ក ក្នុងឆ្នាំ ២០១៩ ក្នុងតួនាទី ជាជំនួយការនាយកប្រតិបត្តិបច្ចេកវិជ្ជាព័ត៌មាន ។

លោក កែវ ដុល្លា

នាយកនាយកដ្ឋានហិរញ្ញវត្ថុ

ជនជាតិខ្មែរ ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ ពីសាកលវិទ្យាល័យន័រតុន បច្ចុប្បន្នកំពុងបន្តការសិក្សាយកសញ្ញាបត្រវិជ្ជាជីវៈគណនេយ្យ ដែលទទួលស្គាល់ ជាសាធារណៈ ពីវិទ្យាស្ថានអាជីពផ្នែកគណនេយ្យធំជាងគេរបស់ចក្រភពអង់គ្លេស ហើយលោកក៏បានបញ្ចប់វគ្គសិក្សាជំនាញខ្លីៗ ជាច្រើនដូចជា៖ វគ្គសិក្សាជំនាញរដ្ឋបាលទូទៅ វគ្គ OPERACY គ្រូហ្វឹកហ្វឺន វគ្គបណ្តុះបណ្តាលស្តីពីស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា វគ្គជំនាញគណនេយ្យសម្រាប់មីក្រូ ហិរញ្ញវត្ថុ គ្រូបណ្តុះបណ្តាលប្រព័ន្ធធានាគារស្នូលFlexCube ការប្រឆាំងការលាងសម្អាតប្រាក់ និងវគ្គ ផ្សេងៗទៀត។ លោកធ្លាប់បម្រើការងារបុគ្គលិក ស្ម័គ្រចិត្តសមាគម ស្ថាបនកម្ចីឯកជន និងក្រុមហ៊ុន ទិញលក់ផ្សេងៗលើវិស័យឯកជនប្រមាណ ៤ឆ្នាំ ក្នុងតួនាទីជា៖ បុគ្គលិកផ្នែកទំនាក់ទំនង បុគ្គលិកផ្នែកគណនេយ្យ និងគណនេយ្យករគ្រប់គ្រងស្តុកទំនិញ ។ លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ មហានគរ ម.ក ខែមីនា ឆ្នាំ២០១៤ ក្នុងមុខងារជាគណនេយ្យករ បន្ទាប់មកតាមរយៈការខិតខំប្រឹងប្រែងបំពេញការងារទទួលបានលទ្ធផលល្អ លោកត្រូវបានតំឡើងតួនាទីជាបន្តបន្ទាប់ និងត្រូវបាន តែងតាំងជានាយកនាយកដ្ឋានហិរញ្ញវត្ថុ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ។

លោក ស៊ឹម គឹមស្រ៊ី

នាយកនាយកដ្ឋានរដ្ឋបាល

ជានជាតិខ្មែរ ។ លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រ ផ្នែកគ្រប់គ្រងអាជីវកម្ម និងទទួលបានបរិញ្ញាបត្ររង ផ្នែកអក្សរសាស្ត្រភាសាអង់គ្លេស ពីសាកលវិទ្យាល័យធនធានមនុស្ស ។ លោកបានចូលរួមវគ្គសិក្សាជំនាញខ្លីៗ ជាច្រើនដូចជា ៖ គណនេយ្យទូទៅកម្រិត១ កម្រិត២ កិច្ចការរដ្ឋបាលទូទៅ និងការគ្រប់គ្រងការិយាល័យ កិច្ចការគ្រប់គ្រងធនធានមនុស្ស ភាពជាអ្នកដឹកនាំ គ្រូហ្វឹកហ្វឺន ក្រមសីលធម៌ និងសុជីវធម៌ ក្នុងអនុវត្តការងារ ភាពស្មោះត្រង់ និងការប្តេជ្ញាចិត្ត និងវគ្គបណ្តុះបណ្តាល ជំនាញផ្សេងៗទៀត ។លោកធ្លាប់បានបម្រើការងារអស់រយៈពេលជាង ១០ឆ្នាំ ជាមួយនឹងវិស័យធនាគារ ក្នុងតួនាទី ជាអនុប្រធានផ្នែកគ្រប់គ្រងឧបករណ៍-សម្ភារ ជាអនុប្រធានផ្នែកចលនូបត្ថម្ភ ជាមន្រ្តីរដ្ឋបាល ជាជំនួយការបម្រើអតិថិជន និងធ្លាប់ជា សមាជិកនៃក្រុមគ្រូហ្វឹកហ្វឺន ។ លោកធ្លាប់បានដឹកនាំ និងផ្ដល់ការហ្វឹកហ្វឺនដោយផ្ទាល់នៅប្រទេសឡាវផងដែរ ទាក់ទងនឹងកិច្ចការជំនាញ ។ លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ក្នុងឆ្នាំ២០១៥ ។



 

អាសយដ្ឋាន


ការិយាល័យកណ្តាល

អគារលេខ២៤ មហាវិថីយុទ្ធពលខេមរភូមិន្ទ (២៧១)​ សង្កាត់អូរបែកក្អម
ខណ្ឌសែនសុខ រាជានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
ទូរស័ព្ទ:(៨៥៥) ២៣ ៨៨៨៨ ៧៩
អីុម៉ែល:info@mohanokor.com
គេហទំព័រ : www.mohanokor.com

@២០១៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក - រក្សាសិទ្ធិគ្រប់យ៉ាង

 

តំណភ្ជាប់មានប្រយោជន៍

នេះគីជាតំណភ្ជាប់ដែលមានភាពងាយស្រួល និងឆាប់រហ័ស

អំពីយើង
ផលិតផល និង សេវាកម្ម
ឱកាសការងារ
សាខា

អ្នកទស្សនា