ប្រវត្តិគ្រឹះស្ថាន


មហានគរ គឺជាគ្រឹះស្ថានឯកជន ដែលបានបង្កើតឡើងនៅខែ មករា ឆ្នាំ២០១៤ ជាអង្គការក្រៅរដ្ឋាភិបាល ផ្តល់សេវាកម្មប្រាក់កម្ចី ដល់ប្រជាជនក្រីក្រ តាមជនបទ ។ ជាមួយនឹងឱកាស ក្នុងការធ្វើឲ្យមានការរីកចំរើនដល់ជីវភាពរស់នៅ របស់ពួកគាត់ក្នុងសហគមន៍ តាមរយៈការផ្តល់សេវាកម្ម ហិរញ្ញវត្ថុប្រកបដោយប្រ​សិទ្ធភាព និងនិរ​ន្តរភាព។

គោលបំណងរបស់គ្រឹះស្ថាន គឺផ្តល់សេវាកម្មហិរញ្ញវត្ថុឥណទានខ្នាតតូចបំផុត និងខ្នាតតូចដល់សហគមន៍ក្រីក្រ រួមមាន កម្ចីជាក្រុម កម្ចីឯកត្តជន ចំពោះអ្នកមានមុខរបរតែមិនមានទ្រព្យធានា និងអ្នកមាន មុខរបរមានទ្រព្យធានា តាមវិធីសាស្ត្រ ងាយស្រួល និងឆាប់រហ័ស ។ ដោយសារមានការគាំទ្រពីសាធារណជនជាច្រើន គ្រឹះស្ថានមហានគរ បានពង្រីកប្រតិបត្តិការរបស់ខ្លួនទូទាំងរាជធានី-ខេត្ត ក្រុង-ស្រុក ។

ទន្ទឹមនឹងការរីកចម្រើនឥតឈប់ឈរ និងមាននិរន្តរភាពលើគ្រប់វិស័យ គ្រឹះស្ថានមហានគរ បានធ្វើការផា្លស់ប្ដូរទៅជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដែលបានចុះបញ្ជីជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតនៅក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ និងទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជាដើម្បីប្រកបអាជីវកម្មជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ ។

ក្នុងទិសដៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានបាននឹងបន្តការពង្រីកតំបន់ប្រតិបត្តិការ និងអភិវឌ្ឍផលិតផល សេវាកម្ម របស់ខ្លួនឲ្យសមស្របទៅនឹងតម្រូវការរបស់អតិថិជន ជាមួយនឹងការធ្វើទំនើបកម្មខាងផ្នែកព័ត៌មានវិទ្យាតាមរយៈដំឡើង នូវប្រព័ន្ធធនាគារ "FLEXCUBE" និងរៀបចំអគារស្តង់ដារ ដើម្បីពន្លឿនដំណើរការការងារឲ្យកាន់តែរហ័ស និងមានប្រសិទ្ធភាព ដែលទាំងអស់នេះ ឆ្លើយតបទៅ នឹងយុទ្ឋសាស្រ្តរបស់គ្រឹះស្ថានក្នុងការកម្លាយ ខ្លួនជាធនាគារពាណិជ្ជនាពេលអនាគត ។

image-1

image-2

 

អាសយដ្ឋាន


ការិយាល័យកណ្តាល

អគារលេខ២៤ មហាវិថីយុទ្ធពលខេមរភូមិន្ទ (២៧១)​ សង្កាត់អូរបែកក្អម
ខណ្ឌសែនសុខ រាជានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
ទូរស័ព្ទ:(៨៥៥) ២៣ ៨៨៨៨ ៧៩
អីុម៉ែល:info@mohanokor.com
គេហទំព័រ : www.mohanokor.com

@២០១៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក - រក្សាសិទ្ធិគ្រប់យ៉ាង

 

តំណភ្ជាប់មានប្រយោជន៍


នេះគីជាតំណភ្ជាប់ដែលមានភាពងាយស្រួល និងឆាប់រហ័ស

អំពីយើង
ផលិតផល និង សេវាកម្ម
ឱកាសការងារ
សាខា

អ្នកទស្សនា