ការជូនដំណឹងជាសាធារណៈ


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់អំពីការប្តេជ្ញាចិត្តរបស់គ្រឹះស្ថានក្នុងការអនុវត្តបទប្បញ្ញត្តិឲ្យខ្ជាប់ខ្ជួន ដែលបានចែងដោយធនាគារជាតិនៃកម្ពុជា (ប្រកាសលេខ ធ៧.០១៧.២៩៩ ប្រ.ក) ស្តីពី ការដោះស្រាយបណ្តឹងអតិថិជនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ។

អតិថិជនទាំងអស់អាចផ្តល់ជាមតិយោបល់ ឬត្អូញត្អែរ ប្តឹងតវ៉ា អំពីការមិនពេញចិត្តលើផលិតផល ឬសេវាដែលបានផ្តល់ដោយគ្រឹះស្ថាន តាមរយៈបណ្តឹងផ្ទាល់មាត់ ឬជាលាយលក្ខអក្សរ តាមតម្រូវការរបស់លោកអ្នក តាមបណ្ដាញ និងមធ្យោបាយដូចខាងក្រោម៖

  • អញ្ជើញមកកាន់សាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដែលនៅជិតលោកអ្នកបំផុត ដើម្បីឱ្យយើងខ្ញុំដោះស្រាយបញ្ហាជូនលោកអ្នក
  • ផ្តល់ពាក្យរិះគន់ ឬសំណូមពរដោយផ្ទាល់តាមរយៈបុគ្គលិករបស់គ្រឹះស្ថាន
  • សារអេឡិចត្រូនិច info@mohanokor.com
  • គេហទំព័រ http://www.mohanokor.com
  • ប្រអប់សំបុត្រ សំណូមពរ
  • ទូរស័ព្ទ ៖ ០៨៧ ៣៩៦ ៦៦៦/០៨៧ ៩២៦ ៦៦៦
  • ទាញយកទម្រង់​បណ្តឹង​ត្អូញ​ត្អែរ

ទម្រង់បណ្តឹងត្អូញត្អែររបស់អតិថិជន

ឈ្មោះ*
អាសយដ្ឋាន​ទំនាក់​ទំនង
លេខ​ទូរស័ព្ទ*
អ៊ីម៉ែល

១. សូម​ពិពណ៌នា​ពី​បញ្ហា​ដែល​បាន​ជួប​ប្រទះ*

២. លទ្ធផលរំពឹងទុក
៣. ឯកសារភ្ជាប់ (File Type: pdf, jpg, png, jpeg Max Size: 1.0 MB)
៤. សូម​បញ្ចូល​តែ​អក្សរ​ ឬ​ លេខ *


សំគាល់ ៖

  • បណ្តឹង​មិន​ត្រូវ​លើស​ពី ៦០ថ្ងៃ បន្ទាប់​ពី​បាន​ជ្រាប​អំពី​បញ្ហា​ដែល​បាន​កើត​ឡើង ។
  • បណ្តឹង​ផ្ទាល់​មាត់​របស់​លោក​អ្នក​អាច​ត្រូវ​បាន​ដោះ​ស្រាយ​ក្នុង​អំឡុង​ពេល ២ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ ។ ក្នុង​ករណី​បណ្តឹង​ផ្ទាល់​មាត់​របស់​លោក​អ្នក ដោះ​ស្រាយ​មិន​ទាន់​បាន សូម​លោក​អ្នក​អញ្ជើញ​មក​ដាក់​ពាក្យ​បណ្តឹង​ជា​លាយ​លក្ខណ៍​អក្សរ ឬ​តាម​រយៈ​អ៊ីម៉ែល ។
  • បណ្តឹង​ជា​លាយ​លក្ខណ៍​អក្សរ អាច​ដោះ​ស្រាយ​ក្នុង​អំឡុង​ពេល​មិន​លើស​ពី ៣០​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ បន្ទាប់​ពី​ថ្ងៃ​ទទួល​ពាក្យ​បណ្តឹង ។ ករណី​ដោះ​ស្រាយ​មិន​ទាន់​បាន យើង​ខ្ញុំ​នឹង​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​លោក​អ្នក ដែល​ត្រូវ​ការ​រយៈ​ពេល​ប្រហាក់​ប្រហែល​គ្នា​ដើម្បី​ដោះ​ស្រាយ​បន្ត ។
  • យើង​ខ្ញុំ​នឹង​ជូន​ដំណឹង​ទៅ​លោក​អ្នក​ជា​លាយ​លក្ខណ៍​អក្សរ​ពី​លទ្ធផល​នៃ​ដំណោះ​ស្រាយ ។
  • រាល់​ព័ត៌មាន​របស់​លោក​អ្នក​ត្រូវ​បាន​រក្សា​អាថ៌​កំបាំង ។


image-1

image-2

 

អាសយដ្ឋាន


ការិយាល័យកណ្តាល

អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
ទូរស័ព្ទ:(៨៥៥) ២៣ ៨៨៨៨ ៧៩
អីុម៉ែល:info@mohanokor.com
គេហទំព័រ : www.mohanokor.com

@២០១៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក - រក្សាសិទ្ធិគ្រប់យ៉ាង

 

តំណភ្ជាប់មានប្រយោជន៍


នេះគីជាតំណភ្ជាប់ដែលមានភាពងាយស្រួល និងឆាប់រហ័ស

អំពីយើង
ផលិតផល និង សេវាកម្ម
ឱកាសការងារ
សាខា

អ្នកទស្សនា