សេចក្តីជូនដំណឹងស្តីពីការផ្លាស់ប្តូរ ទីតាំងប្រតិបតិ្តការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក សាខាខេត្តកំពង់ឆ្នាំង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក មានកិត្តិយសសូមជម្រាបជូនដល់អតិថិជន និងសាធារណៈជនទាំងអស់មេត្តាជ្រាបថា៖ គ្រឹះស្ថាននឹងធ្វើការផ្លាស់ប្តូរទីតាំងប្រតិបត្តិការ សាខាខេត្តកំពង់ឆ្នាំង ទៅអគារស្តង់ដារបស់ខ្លួន ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ដើម្បីផ្តល់ភាពងាយស្រួល និងបង្កើនទំនុកចិត្តថែមទៀត ជូនដល់អតិថិជន និងសាធារណៈជនទូទៅ ជាមួយអគារទំនើបទាន់សម័យ ដែលមានទីធ្លាធំទូលាយ មានសន្តិសុខ អនាម័យគ្រប់គ្រាន់ ព្រមទាំងបំពាក់នូវឧបករណ៍-សម្ភារបច្ចេកវិជ្ជាទាន់សម័យ ដែលកំពុង រង់ចាំបម្រើជូនលោកអ្នកដោយមេត្រីភាព ។ សូមបញ្ជាក់ថា៖ បច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក មានការិយាល័យប្រតិបត្តិការរបស់ខ្លួនចំនួន ៤៦ សាខា និងការិយាល័យកណ្តាលចំនួន ០១ ដែលកំពុងធ្វើប្រតិបត្តិការរបស់ខ្លួននៅទូទាំង ២៣ រាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជា ។
ទីតាំងថ្មីសាខាខេត្តកំពង់ឆ្នាំង
សូមបញ្ជាក់ថា៖ បច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក មានការិយាល័យប្រតិបត្តិការរបស់ខ្លួនចំនួន ៤៦ សាខា និងការិយាល័យកណ្តាលចំនួន ០១ ដែលកំពុងធ្វើប្រតិបត្តិការរបស់ខ្លួននៅទូទាំង ២៣ រាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជា ។ អាសយដ្ឋានស្នាក់ការថ្មីៈ ផ្លូវជាតិលេខ៥ ភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ទូរស័ព្ទទំនាក់ទំនង៖ ០៦៩ ៥៦ ២២២២ / ០២៣ ៨៨៨៨ ៧៩
អ៊ីម៉ែល៖ info@mohanokor.com
សូមគោរពអរគុណ!

  • កាលបរិច្ឆេទ: ០៨-ឧសភា-២០២០