ពិព័រណ៍អប់រំ និងសមិទ្ធផលស្រាវជ្រាវ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ឆ្នាំ២០១៩

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ សាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានរៀបចំពិធីបើកពិព័រណ៍អប់រំ និងសមិទ្ធផលស្រាវជ្រាវ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ឆ្នាំ២០១៩ ដែលមានការចូលរួមជាគណៈអធិបតីរបស់ ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តមបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំ សិស្ស-និស្សិត ស្ថាប័ន-ក្រុមហ៊ុន និងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូប ក្នុងនោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដែលមានលោក យន់ យាន ជានាយកប្រតិបត្តិធនធានមនុស្សនិងរដ្ឋបាល ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកអគ្គនាយកប្រតិបត្តិ ព្រមទាំងក្រុមការងារ ក៏បានចូលរួមក្នុងពិធី ព្រមទាំងចូលរួមកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់បន្ទប់ពិសោធន៍លើសេវាកម្មហិរញ្ញវត្ថុ-ធនាគារ ដោយមានការចូលរួមឧបត្ថម្ភពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដើម្បីបានជាប្រយោជន៍សិស្ស-និស្សិតក្នុងការស្វែងយល់ និងអនុវត្តជាក់ស្តែងលើវិស័យហិរញ្ញវត្ថុ-ធនាគារ ផងដែរ ។

  • កាលបរិច្ឆេទ: ២៤-តុលា-២០១៩