នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ...

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ រួមទាំងនាយកសាខា នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក បានចុះទស្សនកិច្ច នៅវិមានឈ្នះឈ្នះ រាជធានីភ្នំពេញ ដើម្បីបានយល់ដឹង និងចងចាំពីប្រវត្តិសាស្រ្តដ៏កំសត់ របស់មាតុភូមិកម្ពុជា ដែលធ្លាប់រងនូវវិនាសកម្មគួរឲ្យតក់ស្លុត នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសដើម្បីរំលឹក និងចងចាំនូវការតស៊ូ ធ្វើពលិកម្មគ្រប់បែបយ៉ាង របស់យុវជនជំនាន់មុន ក្នុងបុព្វហេតុសង្រ្គោះជាតិមាតុភូមិ ប្រកដោយវីរៈភាពដ៏អង់អាចក្លាហាន ឥតរុញរា រហូតកសាងកម្ពុជា មានឯករាជ្យ សន្តិភាព សុខសុវត្ថិភាព និងការអភិវឌ្ឍជូនប្រជាជនរហូតដល់បច្ចុប្បន្ននេះ ។

  • កាលបរិច្ឆេទ: ១០-កក្កដា-២០២២