សេចក្តីជូនដំណឹង

យោង៖
-សេចក្តីសម្រេចរបស់រាជរដ្ឋបាលភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ១៩ ។
-សេចក្តីជូនដំណឹងលេខ ០១២ / ២០ ក.ប / ស.ជ.ណ.ខ.ល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក សូមអនុញ្ញាតជម្រាបជូនដំណឹងដល់អតិថិជន និងសាធារណជន ទាំងអស់មេត្តាជ្រាបថា៖ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣, ១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ គ្រប់ការិយាល័យ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក នៅទូទាំងប្រទេសនឹងបើកដំណើរការជូនលោកអ្នកជាធម្មតា ។
សូមគោរពអរគុណ!

  • កាលបរិច្ឆេទ: ០៨-មេសា-២០២០