សេចក្តីជូនដំណឹង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដោយបានសហការជាមួយភ្នាក់ងារវីង មានកិត្តិយស សូមអនុញ្ញាតជម្រាបព័ត៌មានជូនអតិថិជន និងសាធារណៈជនមេត្តាជ្រាបថា៖ ចាប់ពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នេះតទៅ លោកអ្នកអាចធ្វើការទូទាត់ប្រាក់កម្ចី របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក បាននៅគ្រប់បញ្ជររបស់ភ្នាក់ងារវីងដែលនៅជិតលោកអ្នក ។
“លោកអ្នកមានជម្រើសកាន់តែងាយស្រួលបន្ថែមទៀត ក្នុងការប្រើប្រាស់ផលិតផល-សេវាកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក” ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ 023 8888 79
សូមគោរពអរគុណ!

  • កាលបរិច្ឆេទ: ០៧-មេសា-២០២០