ព្រឹត្តិការណ៍ថ្មីៗ

 



២៣
មករា
២០១៩

ការចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក និង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

នារសៀល ថ្ងៃពុធ ០៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ លោក ឈុន សុភ័ក្រ្ត អគ្គនាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក និងលោកបណ្ឌិត ជា សុភាព ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចុះអនុស្សារណៈនៃកិច្ចព្រមព្រៀង ស្តីពីកិច្ចសហការប្រតិបត្តិការជាមួយគ្នា សម្រាប់ជាប្រយោជន៍ដល់ភាគីទាំងពីរ ដែលរួមមាន៖ ការជួយសម្រួលដល់និស្សិតសាកលវិទ្យាល័យឲ្យទទួលបានឱកាសចុះហាត់ការ និងឱកាសការងារ ព្រមទាំងទទួលបាននូវការផ្តល់អាហារូបករណ៍ និងតម្លៃសិក្សាពិសេសដល់និយោជិតរបស់គ្រឹះស្ថានផងដែរ ។

១១
មករា
២០១៩

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក បានផ្តល់ថវិកាជូនដល់ អង្គការ Smile Cambodia

កាលពីថ្ងៃទី០៦-០៧កើត ខែបុស្ស ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក បានផ្តល់ថវិកាមួយចំនួនជូនដល់អង្គការ Smile Cambodia ដើម្បីជួយវះកាត់ដល់កុមារដែលពិការភាពមាត់ ក្រអូមមាត់ និងមាត់ឆែប ដោយឥតគិតថ្លៃនៅក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនោះសកម្មភាពមនុស្សធម៌ដែរនោះ គណៈគ្រប់គ្រងរបស់គ្រឹះស្ថានបានចូលរួមកម្មវិធីធ្វើដំណើរដោយថ្មើរជើង (Walk for a smile) ដែលមានចម្ងាយប្រមាណ ២២គីឡូម៉ែត្រ ក្នុងតំបន់ប្រាសាទអង្គរផងដែរ ។

២២
ធ្នូ
២០១៨

វគ្គសិក្ខាសាលាស្តីពី “ការគោរព និងប្រតិបត្តិតាមតម្លៃរួមរបស់គ្រឹះស្ថាន”

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ៖ “ការគោរព និងប្រតិបត្តិតាម តម្លៃរួមរបស់គ្រឹះស្ថាន” ដល់កម្មករនិយោជិតគ្រប់លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងតាមភូមិភាគនីមួយៗ ដែលបានបែងចែកជា ០៥វគ្គ ដូចខាងក្រោម៖

២០
វិច្ឆិកា
២០១៨

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក បានប្រគល់អំណោយជូនក្រុមកីឡាករទូកង “សំបួរសែនជ័យបារមីស្រីម៉ៅ” ក្នុងឱកាសពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ

ថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក បាននាំយកអំណោយជាសម្ភារមួយចំនួនរួមមានអាវយឺត និងទឹកបរិសុទ្ធ ទៅប្រគល់ជូនក្រុមកីឡាករទូកង “សំបួរសែនជ័យបារមីស្រីម៉ៅ” ដែលស្ថិតនៅភូមិសំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ។

២៨
តុលា
២០១៨

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក បានចូលរួមតាំងពិព័រណ៍ និងផលិតភាពការងារថ្នាក់ជាតិ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក បានចូលរួមតាំងពិព័រណ៍ និងផលិតភាពការងារថ្នាក់ជាតិរយៈពេល ០២ថ្ងៃ ចាប់តាំងពី ថ្ងៃទី២៧ ដល់ ២៨ ខែតុលា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍កោះពេជ្រ ។

១១
មិថុនា
២០១៨

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ទទួលបានចំណាត់ថ្នាក់កម្រិត “BB ” ពីភ្នាក់ងារ MicroFinanza Rating.

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គឺជាគ្រឹះស្ថានឯកជន ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ ដើម្បីប្រកបអាជីវកម្មជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ ទន្ទឹម និងការអភិវឌ្ឍន៍ខ្លួនដ៏ខ្លីនេះ សម្រាប់ឆ្នាំ២០១៨ ជាកិត្តិយស គ្រឹះស្ថានទទួលបានចំណាត់ថ្នាក់កម្រិត “BB ” ពីភ្នាក់ងារ Micro Finanza Rating ។ លោកអគ្គនាយកប្រតិបត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក មានប្រសាសន៍ថា លទ្ធផលខាងលើនេះ គ្រាន់តែជាជំហានដ៏ល្អមួយនៃការចាប់ផ្តើមរបស់យើងតែប៉ុណ្ណោះ សម្រាប់ឆ្នាំបន្តបន្ទាប់មកទៀត យើងនឹងខិតខំពង្រឹងបន្ថែមទៀត ដើម្បីទទួលបានចំណាត់ថ្នាក់រឹតតែល្អប្រសើរជាងនេះ ។ លោកក៏បានបន្ថែមថា៖សមិទ្ធផលនេះ បានស្តែងចេញពីការសហការគ្នាយ៉ាងល្អ រវាងថ្នាក់គ្រប់គ្រង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមអភិវឌ្ឃន៍ គ្រឹះស្ថាន ស្របតាមទិសដៅអាជីវកម្មដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់របស់គ្រឹះស្ថាន ។ សម្រាប់យើងទាំងអស់គ្នានៃគ្រួសារមហានគរ មានសេចក្តីរីករាយ និង សង្ឃឹមជឿជាក់ថា លទ្ធផលនេះ គឺជាកម្លាំង ចលករដ៏សំខាន់ក្នុងការជួយជំរុញដល់បេសកកម្មរបស់ គ្រឹះស្ថាន ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋក្រីក្រក្នុងសង្គម ដើម្បីជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់គាត់ និងដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជាផងដែរ ។

០៩
មេសា
២០១៨

ពិធីសូត្រមន្ដចម្រើនមង្គលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក

ពិធីសូត្រមន្ដចម្រើនមង្គលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក នាឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំចរ សំរិទ្ធិស័ក ព.ស ២៥៦២ ។

២៤
ធ្នូ
២០១៧

កម្មវិធីកម្សាន្ត ប្រចាំឆ្នាំ ២០១៧ និងការប្រគេនទេយ្យវត្ថុជូនព្រះសង្ឃ

ដំណើរកម្សាន្តប្រចាំឆ្នាំ២០១៧ គ្រួសារមហានគរ រួមជាមួយការលេងល្បែងកម្សាន្ត នៅរម្យនីយដ្ឋាន
V-Kirirom Pine Resort ។

២៣
ធ្នូ
២០១៧

សិក្ខាសាលាប្រចាំឆ្នាំ ២០១៧

សិក្ខាសាលាប្រចាំឆ្នាំ និងទិសដៅយុទ្ធសាស្រ្ត២០១៨ នៃគ្រួសារមហានគរ ប្រារព្ធធ្វើនៅរម្យនីយដ្ឋាន V-Kirirom Pine Resort ។

០៣
សីហា
២០១៧

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ធ្វើការផ្ដល់ជូននូវប្រាក់កម្ចីរហូតដល់ ៥០,០០០ដុល្លារ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ធ្វើការផ្ដល់ជូននូវប្រាក់កម្ចីរហូតដល់ ៥០,០០០ដុល្លារ ជាមួយនឹងសេវាកម្មឥណទានដូចជា ៖ ឥណទានម៉ូតូ ឥណទានរថយន្ដ ឥណទានអាជីវកម្ម ឥណទានកសិកម្ម ឥណទានក្រុម ឥណទានគេហដ្ឋាន និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត ស្របតាមតម្រូវការរបស់លោកអ្នក។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់សាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដែលនៅជិតលោកអ្នក ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០២៣ ៨៨៨ ៨៧៩ នៅរាល់ម៉ោងធ្វើការ។




 

អាសយដ្ឋាន


ការិយាល័យកណ្តាល

អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
ទូរស័ព្ទ:(៨៥៥) ២៣ ៨៨៨៨ ៧៩
អីុម៉ែល:info@mohanokor.com
គេហទំព័រ : www.mohanokor.com

@២០១៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក - រក្សាសិទ្ធិគ្រប់យ៉ាង

 

តំណភ្ជាប់មានប្រយោជន៍


នេះគីជាតំណភ្ជាប់ដែលមានភាពងាយស្រួល និងឆាប់រហ័ស

អំពីយើង
ផលិតផល និង សេវាកម្ម
ឱកាសការងារ
សាខា

អ្នកទស្សនា